MUSIC

XENOCRYST … Coming soon | 3 weeks ago

HEART BEAT FGG | 1 year ago

FGG “Mariah Carey – All I Want For Christmas Is You” Dance Cover FGG | 1 year ago

Carabao Concert FGG | 1 year ago

NEWS

ជួបគ្នាឆាប់ៗ រឿងភាគថ្មី #បងប្រុសកំពូលអាក្រក់/BAD BROTHER

ជួបគ្នាឆាប់ៗ #បងប្រុសកំពូលអាក្រក់ រឿងភាគថ្មី Poster ចេញក្តៅៗតែម្តង គ្រាន់តែឃើញចំណងជើងក៏ញាក់ដែរ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា ចង់ដឹងសាច់រឿងនឹងយ៉ាងណា ត្រូវតែតាមដាន 🎬។
 
សហការឧបត្ថម្ភដោយ៖ WOW NOW
#FUNENTERTAINMENT #ONETV #WOWNOW #BADBROTHER #បងប្រុសកំពូលអាក្រក់

ជួបគ្នានៅថ្ងៃ ពិធីសម្ពោធជាផ្លូវការរបស់ស្មាតហ្វូន 𝘃𝗶𝘃𝗼 𝗬𝟱𝟱 នៅថ្ងៃទី 𝟏𝟎 ខែឧសភា ឆ្នាំ 𝟐𝟎𝟐𝟐 វេលាម៉ោង 𝟕:𝟎𝟎ល្ងាច

😎WOW តោះៗ អ្នកណាជាហ្វេន ពូរៀនថតនិងពូឈឿនខ្លះ? ជួបជាមួយគ្នា នៅថ្ងៃ #ពិធីសម្ពោធជាផ្លូវការរបស់ស្មាតហ្វូន 𝘃𝗶𝘃𝗼 𝗬𝟱𝟱 នៅថ្ងៃទី 𝟏𝟎 ខែឧសភា ឆ្នាំ 𝟐𝟎𝟐𝟐 វេលាម៉ោង 𝟕:𝟎𝟎ល្ងាច ខាងមុខនេះ ជាមួយការចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ដ៏អស្ចារ្យរបស់ស្មាតហ្វូន 𝘃𝗶𝘃𝗼 𝗬𝟱𝟱។ 📱កុំភ្លេចចូលរួមទស្សនាការផ្សាយផ្ទាល់ទាំងអស់គ្នា 🕢 នៅលើគេហទំព័រផ្លូវការរបស់ 𝘃𝗶𝘃𝗼 🥳 #ThatsY #vivoY55ComingSoon #vivoCambodia  

XENOCRYST … Coming soon

តើខេត្តណាជាខេត្តបន្ទាប់សម្រាប់ដំណើរទស្សនកិច្ចរបស់ម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣?

🥰តើខេត្តណាជាខេត្តបន្ទាប់សម្រាប់ដំណើរទស្សនកិច្ចរបស់ម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣? តើបងប្អូនចង់ឲ្យក្រុមការងារធីតាឯកចុះទៅទស្សនកិច្ចទៅខេត្តណាបន្ទាប់ អាចបញ្ចេញមតិដោយ Comments ខាងក្រោមបានណា 🤩
កាលពីខែមីនានេះ កំពូលជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣ បានចុះទស្សនកិច្ចទៅខេត្តកំពត ដើម្បីដាំដើមកោងកាង ក្នុងការផ្សព្វផ្សាយ លើកទឹកចិត្តឲ្យស្រលាញ់ផ្ទៃដីពណ៌បៃតង និងជម្រុញឲ្យមានការដាំដើមកោងកាងក៏ដូចជាដើមឈើផ្សេងៗ 💚 បន្ទាប់មកក្នុងខែមេសាថ្មីៗនេះ ក៏បានបន្តការចុះទស្សនកិច្ចទៅខេត្តកំពង់ឆ្នាំង ដែលជាខេត្តតំណាងរបស់ម្ចាស់ជ័យលាភីផ្ទាល់ ក្រោមប្រធានបទ «ការលើទឹកចិត្តយុវជនក្នុងការចូលរួមអភិរក្សវប្បធម៌ ប្រពៃណីជាតិ»។
ខេត្តបន្ទាប់ . . . ? 😍

កម្មវិធីទស្សនកិច្ចរបស់ជ័យលាភីធីតាឯកសង្រ្កាន្តរដូវកាលទី៣

ជំរាបសួរបងប្អូនអ្នកកំពង់ឆ្នាំង ជាខេត្តរបស់ម្ចាស់ជ័យលាភីធីតាឯកសង្ក្រាន្តរដូវកាលទី៣របស់យេីងតែម្ដង 🤩ជួបគ្នាថ្ងៃនេះពេលព្រឹកនៅវិទ្យាល័យ ចំណេះទូទៅ និង បច្ចេកទេសព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី នៃខេត្តកំពង់ឆ្នាំង ជាមួយនឹងជ័យលាភីទាំង៥រូបនៃធីតាឯកសង្ក្រាន្តរដូវកាលទី៣! ការធ្វេីទស្សនកិច្ចលេីកនេះ គឺធ្វេីឡេីងដេីម្បីអបអរសាទរ អ្នកខេត្តកំពង់ឆ្នាំងដែលជាខេត្តទទួលបានម្កុដនារដូវកាលទី៣នេះ ❤️❤️❤️ ជួបគ្នាចាប់ពីម៉ោង៩ព្រឹកតទៅណា ❤️❤️❤️ #ThidaEk03 #FUN_Entertainment    

ជួបជាមួយធីតាឯកសង្រ្កាន្តរដូវកាលទី៣ ក្នុងកម្មវិធី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាមួយ foodpanda

ធីតាឯកសង្ក្រាន្តរដូវកាលទី៣របស់យើង​ ទាំង៣អ្នកនិងធ្វើការចូលរួមក្នុងកម្មវិធី ជប់លាងចូលឆ្នាំថ្មីរបស់ foodPanda នាថ្ងៃស្អែក ទី០៨ ខែ មេសា ឆ្នាំ២០២២ នៅឯ អ៊ីអន២ សែនសុខ។ #FUN_Entertainment #foodpandakh #ThidaEk03

ជួបជាមួយ ម្ចាស់ជ័យលាភីធីតាឯកសង្រ្កាន្តរដូវកាលទី៣ទាំង៣រូប នៅថ្ងៃសៅរ៍ ទី ២៦ ខែមីនា លើផេកផ្លូវការធីតាឯកសង្ក្រាន្ត

ចង់ដឹងអត់ថាធីតាឯកសង្ក្រាន្តរដូវកាលទី៣ យើងមានរឿងអ្វីដែលមិនអាចបំភ្លេចបានក្នុងជីវិតដែលគាត់ធ្លាប់ឆ្លងកាត់កុំភ្លេចតាមដានក្នុងការ Live នៅថ្ងៃស្អែក ថ្ងៃសៅរ៍ ទី ២៦ ខែមីនា ឆ្នាំ២០២២ លើផេកផ្លូវការធីតាឯកសង្ក្រាន្ត។ #ThidaEk03 #Fun_Entertainment #foodpandakh #CE_Express

ពិធីផ្ទេរដំណែងទេវតាឆ្នាំថ្មី នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹង គ.ស.២០២២ នឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ
»ពិធីផ្ទេរដំណែងទេវតាឆ្នាំថ្មីនឹងចូលមកដល់វេលាម៉ោង ១០៖០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កេីត ខែចេត្រ ត្រូវនឹងថ្ងៃ ព្រ.ហ ១៤ មេសា គ.ស. ២០២២❤️
»ទេវតាឆ្នាំថ្មី៖ ព្រះនាមករិណីទេវី
»យានជំនិះ៖ សត្វដំរី (យានជំនិះ ខុសពីសត្វតំណាងឆ្នាំ)
»ពណ៌នៃសម្លៀកបំពាក់៖ ទ្រង់អម្ពរពណ៌ស្លឹកចេកស្រស់ (បៃតង) លម្អនូវព្រះកាណ៌សៀតផ្កាមន្ទាវបុស្ប អាភារណៈទ្រង់ពាក់កែវមរកត
»ទ្រង់សោយ ធញ្ញហារ (សណ្ដែក-ល្ញ)
»អាវុធ: ព្រះហស្តស្ដាំទ្រង់កាន់កង្វេរ ព្រះហស្ដឆ្វេងទ្រង់កាន់កាំភ្លេីង (តាមសៀវភៅគណៈកម្មការបុណ្យបុណ្យជាតិ គឺមេីលទៅដូចជាស្នារ)
គម្រប់សង្ក្រាន្តបីថ្ងៃស្រេចបរិបូណ៍ យេីងនឹងចូលជាសកលឆ្នាំខាល ចត្វាស័ក ចុល្លសករាជ​ ១៣៨៤​ និង​ មហាសករាជ​ ១៩៤៤ តទៅ។
ដោយក្រុមការងារ ធីតាឯកសង្ក្រាន្ត
ឯកសារយោង: គណៈកម្មការរៀបចំបុណ្យជាតិ
Khmer traditional new year festival, year of Kaal, Chotvasak BC. white. ២៥៦៦ right on the c. white. 204 coming up soon
»The new year's transfer ceremony will arrive at 10:00 in the morning on Thursday 15th of the month of Jet which is Thursday. H 14 April C. white. 30 seconds ❤️
»New Year's Angel: The name of Tevi tradition
»Vehicle: Elephant (vehicle is different from the year representative)
»Color of Clothes: Fresh Banana leaf color (green) ornamental black flower, as He wears a glass of garland
»Tong Soi Thanh Hear (Bean-Lanh)
»Weapons: The right hand is holding the gun, the left hand is holding the fire (According to the National Day Commission's book, it looks like a snitch)
In three days, we are going to enter the world year of the year of Khal, Squirrel, Squirrel and Squirrel, 1375 and onward.
By teamwork Thita Ek Sangkran
Reference: National Day Planning Commission

កម្មវិធី ធីតាឯកសង្ក្រាន្តរដូវកាលទី៣ ចាប់ផ្តើមបេីកទទួលពាក្យហើយ!!!

កម្មវិធី ធីតាឯកសង្ក្រាន្តរដូវកាលទី៣ ចាប់ផ្តើមបេីកទទួលពាក្យហើយ!!!
យុវតីកម្ពុជា ជាទីនឹករលឹក នេះជាពេលវេលាដ៏អស្ចារ្យ និង ជាឪកាសដ៏ពិសេសក្នុងការចូលរួមចំណែកថែរក្សាវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ដូនតាខ្មែរ តាមរយៈការប្រកួតធីតាឯកសង្ក្រាន្តរដូវកាលទី៣ ❤️
អ្នកទទួលបានជ័យលាភី នឹងទទួលបានឪកាសក្លាយជាតួអង្គទេវតាឆ្នាំថ្មី និង ប្រាក់រង្វាន់រហូតដល់ ១២លានរៀល ជាមួយនឹងឪកាសការងារជាច្រេីន ❤️
ពាក្យសូមចូលរួមប្រកួត បងប្អូនអាចចុះឈ្មោះតាមរយៈអនឡាញ: https://forms.gle/qNfS77xWdecXMWP9A
រឺក៏ដាក់ពាក្យដោយផ្ទាល់ជាមួយក្រុមការងារធីតាឯកសង្ក្រាន្តនៅការិយាល័យ Fun Entertainment
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទលេខ 099 559 099/069 380 888
ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០២១
ធីតាឯកសង្ក្រាន្តរដូវកាលទី៣ អាចជារូបអ្នក ❤️
កម្មវិធី ធីតាឯកសង្ក្រាន្តរដូវកាលទី៣ នាំមកជូនលោកអ្នកដោយ foodpanda! ប្រើកូដ “THIDAEK03” ទទួលបានការ បញ្ចុះតម្លៃ50% រហូតដល់ $3 សម្រាប់ការកម្មង់លើកដំបូងចាប់ពី $4.5 ឡើងទៅ

Xenocryst Performaing at Miss Universe Cambodia 2021

ក្រុមចម្រៀងបុរស Xenocryst ពិតជាមានកិត្តិយសណាស់ដែលមានឱកាសចូលរួមសម្តែងនៅក្នុងកម្មវិធី Miss Universe Cambodia 2021 នាថ្ងៃទី 28 ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។ Xenocryst ពិតជាមានសេចក្តីសោមនស្សរីករាយ និង អគុណទៅកាន់គណៈគ្រប់គ្រងនៃកម្មវិធី Miss Universe Cambodia 2021 ទាំងមូល ក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់🙏
ជាពិសេសចូលរួមអបអរសាទដល់ កញ្ញា Marady Ngin ក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Miss Universe 2021
_____
Xenocryst is honored to have the opportunity to perform at Miss Universe Cambodia 2021 on October 28th, 2021. Xenocryst is very happy and thankful to the management team of Miss Universe Cambodia 2021 as well as all the guests 🙏
Special congratulations to Miss Marady Ngin on becoming the winner of Miss Universe 2021

King Norodom Sihamoni Coronation Day

សូមថ្វាយព្រះរាជសព្ទសាធុការពរ ខួបលើកទី ១៧ ព្រះរាជពិធីឡើងគ្រងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ២៩ តុលា ២០២១។

Meet Xenocryst

ជួបជាមួយក្រុមចម្រៀងបុរស Xenocryst ក្នុងការសម្តែងពិសេសនៅលើឆាក Miss Universe Cambodia វគ្គផ្តាច់ព្រាត់ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១។
ចង់ដឹងថាមានអ្វីពិសេសពី Xenorcryst កុំភ្លេចរងចាំងការសម្តែងរបស់ពួកគាត់ទាំងអស់គ្នា....
_____
Meet Xenocryst in a special performance on the stage of Miss Universe Cambodia finals on October 28, 2021.
Want to know something special from Xenorcryst, do not forget to highlight all their performances.

80th Anniversary celebration of Coach

កម្រងរូបភាព K_Sinh និង Sounann ក្នុងកម្មវិធីខួបលើកទី ៨០ របស់ Coach និង ខួបលើកទី ១ ដែល Coach បានមកដល់ប្រទេសកម្ពុជា ដោយបានប្រារពឡើងកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ នៅផ្សារទំនើប អ៊ីអន ភ្នំពេញ កន្លងទៅនេះ។ __ Our artists K_Sinh and Sounann were looking very dapper at the recent 80th Anniversary celebration of Coach happened at Aeon Mall 1 last October 23rd, 2021. 🎉🎉🎉 ... Contact for work and sponsor: 085690860. (ខ្មែរ) 077776927 (EN) 0966389830 (中文) #FUN_Entertainment #Influencermarketing #Digitalcreation #eventplaner #MarketingAgency #Videoproduction #Branding #Graphicdesign #Photoshoot #Videoshoot #Promotion #filmproduction  

Commemoration Day of King’s Father

ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ៩ឆ្នាំ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ
ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
យើងខ្ញុំចងចាំជានិច្ចនូវព្រះរាជគុណូបការៈ និងវីរភាពរបស់ព្រះអង្គចំពោះជាតិ មាតុភូមិ ជានិច្ចនិរន្តរ៍។​ 🙏🙏🙏

WAR ZONE organized by FUN ENTERTAINMENT

មករំលឹកសកម្មភាពសប្បាយក្នងការប្រកួតចម្បាំងញាក់សាច់ដែលរៀបចំឡើងដោយក្រុមហ៊ុន VIVO និង សហការជាមួយក្រុមហ៊ុន FUN Entertainment កន្លងទៅនេះដែលមានការចូលរួមពីសំណាក់តារាកិត្តិយសល្បីៗ ព្រមទាំងក្រុម Talent ពី FUN Entertainment ផងដែរ។
...
ដោយក្រុមហ៊ុន FUN Entertainment បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជូននូវ សេវាធ្វើទីផ្សារអាជីវកម្ម, ការធ្វើទីផ្សារផ្សព្វផ្សាយជាមួយនឹង Influencer, ការថតរូប, ផលិតវីដេអូ និងផលិតខ្សែភាពយន្ត។
_
Come and enjoy the fun activities in WAR ZONE organized by FUN ENTERTAINMENT in Sponsored and in collaboration with VIVO, which was attended by famous cambodian stars as well as Talent from FUN Entertainment.
FUN Entertainment is ready to provide business marketing services, advertising marketing with Influencer, photography, video production and film production.
....
Contact for work and sponsor:
085690860. (ខ្មែរ)
077776927 (EN)
0966389830 (中文)

FGG perform at MISS CAMBODIA

FGG មានកិត្តិយសណាស់ដែលមានឱកាសចូលរួមសម្តែងនៅក្នុងកម្មវិធី Miss Cambodia នាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។ FGG ពិតជាមានសេចក្តីសោមនស្សរីករាយ និង អគុណទៅកាន់គណៈគ្រប់គ្រងនៃកម្មវិធី Miss Cambodia ទាំងមូល ក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់🙏
ជាពិសេសចូលរួមអបអរសាទដល់ម្ចាស់ជ័យលាភីទាំងអស់ក្នុងការប្រកួត Miss Cambodia ។
We (FGG) are feeling so honored to have the opportunity to perform at MISS CAMBODIA on October 11, 2021. We (FGG) are very happy and thankful to the MISS CAMBODIA as well as all the guests 🙏 especially. congratulations all the winners in MISS CAMBODIA.

Welcome @Seng Pha Nith to FUN Entertainment

ស្វាគមន៍បុរសសង្ហា សម្លេងស្រទន់ Seng Pha Nith មកកាន់ មកកាន់ FUN Entertainment
ច្រៀងក៏បាន រាំក៏ឡូយ រ៉េបក៏ពិរោះ ចង់ដឹងអ្វីបន្ថែមពី Pha Nith អាចខមិនខាងក្រោមបាន😉
____
Welcome handsome man with soft voice @Seng Pha Nith to FUN Entertainment
Singing, dancing and rap want to know more about Pha Nith, can comment as below 😉

Congratulations on the Royal Pchum Ben Ceremony

អបអរសាទរព្រះរាជពិធីបុណ្យភ្ជុំបិណ្ឌ🙏🙏🙏
សូមជូនពរឲ្យប្រជាជនកម្ពុជាធ្វើដំណើរទៅទីណាឲ្យជួបតែសុខសុវត្ថិភាព ជាពិសេសបន្តការរក្សាសុវត្ថិភាពតាមវិធានការ 3កុំ និង 3ការពារ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ-១៩។
_____
Congratulations on the Royal Pchum Ben Ceremony 🙏🙏🙏
FUN Entertainment would like to wish all Cambodians a safe journey, especially to continue to be safe according to the 3 prevention and 3 measures of the Government to participate in preventing the spread of covid-19

Meet FGG in a special performance in “Miss Cambodia 2021”

ជួបជាមួយនឹង FGG ជាមួយការសម្តែងពិសេសក្នុងកម្មវិធី "កញ្ញា ឯកកម្ពុជាឆ្នាំ២០២១"
...
ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បាយ័ន
ថ្ងៃច័ន្ទទី១១ ខែតុលា ឆ្នាំ២០២១
ម៉ោង ៨ ដល់ ១១ យប់
នាំមកជូនដោយ Fuze Tea!
____
Meet FGG in a special performance in "Miss Cambodia 2021"
...
Broadcasted Live on Bayon TV
Monday, 11th October 2021
8PM-11PM
Presented by Fuze Tea!!!

Welcome @K Sinh to FUN Entertainment

ញញឹមស្រស់ រូបសង្ហារ រួមទាំងកត្តាទេព្យកោសល្យ អ្នកណាថាមិនលង់ស្នេហ៍បុរសសង្ហា K_Sinh ស្វាគមន៍ K Sinh មកកាន់ FUN Entertainment មានពាក្យអ្វីទៅកាន់ K Sinh អាច Comment ខាងក្រោម👇 ____ Beautiful smile, handsome figure, including a talent, you say you do not fall in love with a handsome man K Sinh Welcome @K Sinh to FUN Entertainment Any words to K Sinh can comment below 👇 #FUN_Entertainment #Talentagency #K_Sinh #Talent #Influencer #InfluencerMarketing #DigitalMarketing

Prince Group Chairman Neak Oknha Chen Zhi donates $1M donation to help Laos fight the pandemic

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការបរិច្ចាគទឹកប្រាក់ ១លានដុល្លាសហរដ្ឋរអាមេរិក ក្នុងការជួយដល់ប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត
[រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១] អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លាសហរដ្ឋរអាមេរិកជូនដល់រដ្ឋាភិបាលឡាវ ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។
អ្នកឧកញ៉ា ចេន ហ្ស៊ី ជាទីប្រឹក្សា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា មានប្រសាសន៍ថាការបរិច្ចាគនេះគឺក្នុងគោលបំណងមនុស្សធម៌ និងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការផ្តល់ជំនួយ និងការគាំទ្រយ៉ាងសកម្មជូនដល់ប្រទេសឡាវ។ ដោយសារកម្ពុជាតែងតែជាមិត្តដ៏ល្អរបស់ប្រទេសជិតខាង ដូច្នេះយើងទាំងអស់គ្នាគួរតែរួបរួម និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដដ៏កាចសាហាវនេះ។
ក្នុងនាមជាអ្នកជំនួញម្នាក់ដែលបានចាក់គ្រឹះជាយូរមកហើយនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានឆ្លើយតបយ៉ាងសកម្មចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងមិត្តភាពទ្វេភាគី។ ដូច្នេះលោកក៏បានវិនិយោគនៅក្នុងវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យារបស់ប្រទេសឡាវ តាមរយៈក្រុមហ៊ុនជាច្រើនរបស់សម្ព័ន្ធ ដែលជំរុញដល់ការលើកកម្ពស់ធុរកិច្ចនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ។
ដោយផ្អែកលើការយល់ដឹងដ៏ស៊ីជម្រៅរបស់គាត់អំពីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា លោកគឺជាកម្លាំងជំរុញនៅពីក្រោយភាពជោគជ័យរបស់សម្ព័ន្ធក្រុមហ៊ុនកម្ពុជាជាច្រើន ដូចជាៈ ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត ធនាគារព្រីនស៍ ក្រុមហ៊ុនព្រីនស៍ ហ័នយូ ក្រុមហ៊ុនប៊ែល រ៉ូដ ឃែភីថល មេនេចម៉ិន និងក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ។
សហគ្រិនកម្ពុជារូបនេះត្រូវបានទទួលស្គាល់ថាជាសហគ្រិនឆ្នើមប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអន្តរជាតិឆ្នាំ២០២១ហើយក៏ជាសហគ្រិនកម្ពុជាតែមួយគត់ដែលបានឈ្នះពានរង្វាន់អ្នកដឹកនាំអាជីវកម្មពហុឧស្សាហកម្ម។
លើសពីនេះលោកគឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំអាស៊ីទាំងបីរូបដែលត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនដ៏រឹងមាំនៅក្នុងវិស័យផ្សេងៗគ្នា ក្នុងអំឡុងឆ្នាំដ៏សែនលំបាកមួយក្នុងការដឹកនាំក្រុមហ៊ុន។
នៅក្នុងយុគសម័យមួយដែលពហុក្រុមហ៊ុននានាកំពុងបំពេញនូវទំនួលខុសត្រូវរបស់ខ្លួនចំពោះសង្គម អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមការងារនៃថ្នាក់ដឹកនាំរបស់លោកនៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការដោយមិនគិតពីភាពនឿយហត់ដើម្បីជាកម្លាំងជម្រុញឱ្យប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេសដើម្បីយកឈ្នះជម្ងឺរាតត្បាតដ៏កាចសាហាវនេះ។
អំពីក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប
ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។
អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ ។ល។
ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ត្រូវបានរំពឹងថានឹង ដើរតួនាទីជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ក្រោមការគាំទ្រពីគំនិតផ្តួចផ្តើមគោលនយោបាយទ្រទ្រង់វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាល។
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បានកសាងមូលដ្ឋានគ្រឹះជាស្ពានចម្លងដ៏សំខាន់សម្រាប់មូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាតួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋានបុរីនាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពដំបូងគេបង្អស់នៅកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសរុបចំនួន ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងតំបន់។ គម្រោងនេះស្ថិតនៅទីតាំងយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើដំណើររយៈពេល ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុប៉ុណ្ណោះ ដែលមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។
ក្រុមហ៊ុន Prince Holding Group នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជាតាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។
Prince Group Chairman Neak Oknha Chen Zhi donates $1M donation to help Laos fight the pandemic
[Phnom Penh, 30 September 2021] – Neak Oknha Chen Zhi, Chairman of Prince Holding Group, one of Cambodia's largest and fastest growing conglomerates, has donated US$1 million to the Laos government in response to the Cambodia authorities’ call to strengthen cooperation with Laos in fighting the pandemic.
When it comes to Cambodia, Chen Zhi is no stranger. He is the driving force behind the successful Cambodian Group of companies, namely Prince Holding Group, Prince Real Estate Group, Prince Bank, Prince Huan Yu, Belt Road Capital Management, and Cambodia Airways.
The Cambodian entrepreneur has also been recognized as Entrepreneur of the Year – Conglomerates, at the 2021 International Business Awards, being the only entrepreneur honored in a category that celebrates leaders running multi-industry businesses. In addition, he is one of the three Asian leaders who was recognized for dynamic entrepreneurialism in different sectors during one of the most challenging years in corporate leadership.
In an era when leading corporates are fulfilling their social responsibilities, Neak Oknha Chen Zhi, and his leadership team at Prince Group, have been working tirelessly to be a force for good in Cambodia, playing their part in supporting the Kingdom to overcome the pandemic.
– End –
About Prince Holding Group:
Prince Holding Group is one of the largest conglomerates in Cambodia, with its various units focusing on three core areas: real estate development, financial services and consumer services.
Prince Holding Group's key business units in Cambodia include Prince Real Estate Group, Prince Huan Yu Real Estate Group, Prince Bank, Cambodia Airways, Belt Road Capital Management, as well as Awesome Global Investment Group. Via its subsidiaries, Prince Holding Group has over 80 businesses in Cambodia operating in real estate development, banking, finance, aviation, tourism, logistics, technology, food and beverages, and lifestyle sectors etc.
Rising foreign direct investment, free trade agreements with leading countries and future participation in the Regional Comprehensive Economic Partnership are expected to act as key drivers for the Cambodian economy, supported by pro-industry policy initiatives by the government.
Leveraging a network of industrial, business and financial professionals across Asia, Prince Holding Group has laid the foundation to be a vital conduit for local and international capital. The Group is firmly committed to the long-term development of Cambodia. For example, Prince Holding Group is developing Ream City, an upcoming tourism and residential project that will be one of Cambodia's first sustainable real estate projects, aiming to secure $16 billion in total investment for the region. Located conveniently within a 10-minute drive from the Sihanoukville International Airport, the project aims to contribute to economic recovery in Sihanoukville.
Moving forward, Prince Holding Group will continue to seek out opportunities to play an important role in Cambodia, through partnerships or direct investments into key industries for the betterment of Cambodians and the local economy

Salik’s Live Broadcasting with Selina

មកហើយៗៗ បន្ទាប់ពីវត្តមានធីតាឯកសង្ក្រាន្តរដូវកាលទី២ សាន្ត កុសុមៈ ធ្វេីការ Live ជជែកកំសាន្តជាមួយបងប្អូនរួចមក អ្នកបន្ទាប់ដែលនឹងចូលរួមជជែកកំសាន្ត រំលឹកអនុស្សាវរីយ៏ទំនៀមទម្លាប់ពិធីបុណ្យភ្ជុំបិណ្យ គឺវត្តមានធីតាឯកសង្ក្រាន្ត រដូវកាលទី១ កញ្ញា ពេជម្នី (សេលីណា) និង ប្អូនប្រុស ធុច សាឡិ !!!!❤️🤩. ជួបគ្នាថ្ងៃស្អែកនេះ ចាប់ពីម៉ោង ៧ យប់តទៅ ❤️ ចែករំលែកទៅកាន់មិត្តភក្តិ បងប្អូនអោយចូលរួមទស្សនាការ Live របស់យេីងទាំងអស់គ្នា 🥰​ Selina Fe Salik Thuch Fe_Official សម្លៀកបំពាក់ប្រពៃណីប្រណីតពី ប្រសិទ្ធសិរី សំអាងការ

Thida Ek Sankranta Pchum Ben Photo Contest

សូមអនុមោទនា បុណ្យកាន់បិណ្ឌទី១ ❤️ តោះ Mention មិត្តភក្តិរបស់អ្នកអោយគាត់ចូលរួមជាមួយពួកយេីង 😍 ដេីម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ក្រុមការងារធីតាឯកសង្ក្រាន្តមានកិត្តិយសក្នុងការរៀបចំការប្រកួតប្រជែងរូបថតប្រពៃណីភ្ជុំបិណ្ឌ ❤️ ចាំមេីលថា នរណានឹងក្លាយជាម្ចាស់ពានរង្វាន់នៃកម្មវិធី ការប្រកួតរូបថតភ្ជុំបិណ្ឌនេះ ❤️
លក្ខខណ្ឌងាយៗដេីម្បីចូលរួម
1. ចូល ឡាចន៏ ផេក ផ្លូវការ « Thida Ek Sankranta- ធីតាឯកសង្ក្រាន្ត»
2. ផ្ញេីរូបថតរបស់អ្នក ជាមួយសម្លៀកបំពាក់ប្រពៃណី រឺ រូបថតពេលទៅវត្ត (ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ ៣០ កញ្ញា ឆ្នាំ ២០២១
3. គេហទំព័រ ធីតាឯកសង្ក្រាន្ត នឹង បង្ហោះរូបថតអ្នកចូលរួមដេីម្បីបោះឆ្នោត ចាប់ពីថ្ងៃ ១ តុលា ដល់ ថ្ងៃ ៦ តុលា
4. ជ័យលាភីលេខ១ នឹងទទួលបានពានរង្វាន់ និង រង្វាន់
និងជ័យលាភីលេខ២ លេខ៣ នឹងទទួលបានរង្វាន់លេីកទឹកចិត្តផងដែរ ❤️
រួសរាន់ឡេីងបងប្អូនទាំងអស់គ្នា

“Lockdown lover”

នាពេលបច្ចុប្បន្នមានមនុស្សមិនតិចទេដែលកំពុងជួបស្ថានភាពមួយគឺ ធ្វើការងារដែលមិនមែនជាក្តីស្រមៃរបស់ខ្លួន ដោយសារកក្តាជីវភាព។ ប្រសិនបើអ្នកទាំអស់គ្នាវិញត្រូវបោះបង់ក្តីស្រមៃ និងបន្តធ្វើអ្វីដែលខ្លួនមិនពេញចិត្ត?
ចង់ដឹងច្បាស់កុំភ្លេចតាមដានរឿង “Lockdown lover” ដែលជាប្រភេទសាច់រឿងនិយាយពីជីវិតពិតរបស់យុវ័យ និងក្តីស្រមៃ”
រងចាំទស្សនាភាគ១ ដែលនឹងធ្វើការចាក់ផ្សាយនៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១
វេលាម៉ោង ០៧:០០ យប់ នៅលើ FUN TV
សម្តែងដោយ៖ Pey Limey @Romeo Lee
...សហការផលិតដោយ WOWNOW
____
Many of the youths of today are facing a situation that is not their dream job due to living conditions. What if you all had to give up your dreams and continue to do things that you did not enjoy?
Do not forget to follow the story "Lockdown Lover", another love story about youth and dreams by director Anwar Johari Ho.
Episode 1: Saturday 23 September at 7PM
Starring: @Pey limey Romeo Lee
...Collaboration with WOWNOW

Wishing you a Fabulous holiday

ជូនពរឲ្យថ្ងៃសម្រាករបស់អ្នកឲ្យមានភាពអស្ចារ្យ ជាមួយអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសាររបស់អ្នក
____
Wishing you a Fabulous holiday, Unforgettable memories with Necessary family #Funentertainment

Taking care of Khmer heritage is our Duty.

ការថែរក្សា កេរដំណែលដូនតាដែលបន្សល់ទុកគឺជាកាតព្វកិច្ចរបស់កូនខ្មែគ្រប់រូប
កុំភ្លេចជួបគ្នាជាមួយ Lay Bunleng-ឡាយ ប៊ុនឡេង Salik Thuch Fe_Official Kosamak San Pammy នៅថ្ងៃស្អែក វេលាម៉ោង ០៧:០០យប់
ធ្វើការ Live ផ្សាយផ្ទាល់លើហ្វេសប៊ុកផេក FUN Entertainment
_______________
Meet Lay Bunleng-ឡាយ ប៊ុនឡេង Salik Thuch Fe_Official Kosamak san Pammy in Live on Fun Entertainment Facebook page
Topic: Taking care of Khmer heritage is our duty.
See you on September 11, 2021
Time 07:00pm

5th Jia Village Short Film Week-01

How Much did you know about Siem Reap and Angkor Wat?

មានប្រវត្ដិយ៉ាងណាដែរ ពេលទៅលេងអង្គរវត្ត?
ស្គាល់អ្វីខ្លះពីខេត្ត សៀមរាប និង អង្គរវត្ត?
ខំមិនម្នាក់មួយមក👌
____
Have u ever had something amazing when you go to Angkor Wat?
How Much did you know about Siem Reap and Angkor Wat?
Drop your comment here👌

Charity”1 bag 1 love”

កម្មវិធីសប្បុរសធម៌ “កញ្ចប់នៃក្តីស្រលាញ់” បានបញ្ចប់ទៅដោយស្នាមញញឹម និងការចងចាំប្រកបដោយភាពកក់ក្តៅ។
ទស្សនាសកម្មភាពត្រួសៗអំពីកម្មវិធី “កញ្ចប់នៃក្តីស្រលាញ់” ដែលធ្វើការចែកជូនផ្លែឈើដល់ប្រជាជនដែលជួបការលំបាក កាលពីព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១។
———————————————————
Charity"1 bag 1 love" Ended with huge smile and warm memories.
Eye on brief activities about"1 bag 1 love" Charity,Which distributes fruits to Cambodian people in need on the morning of August 31st,2021
Supported By: WOWNOW-FoodDelivery

“1 BAG 1 LOVE”

កញ្ចប់នៃក្តីស្រលាញ់ គឺជាកម្មវិធីសម្បុរសធម៌ដែលបានរៀបចំឡើងដោយក្រុមហ៊ុន FUN Entertainment សហការជាមួយនឹងក្រុមហ៊ុន WOW NOW ដែលបាននាំយកនូវកញ្ចប់ផ្លែឈើចែកជូនបងប្អូនដែលកំពុងជួបផលលំបាក និងជាការរួមចំណែកលើកស្ទួយកសិកម្មក្នុងស្រុករបស់កសិករខ្មែរ។
____________________
“1 BAG 1 LOVE” is a charity event organized by FUN ENTERTAINMENT in collaboration with WOWNOW to bring fruits (longan) to the people in need and the Cambodian farmers for the sale of crops as well.

ជំរាបសួរបងប្អូនទាំងអស់គ្នា! ថ្ងៃនេះ

ជំរាបសួរបងប្អូនទាំងអស់គ្នា! ថ្ងៃនេះ ពួកយេីងមានកិត្តិយសក្នុងការបង្ហាញជូននូវសកម្មភាពធីតាឯកសង្ក្រាន្តទាំង៧រូប ក្នុង “កម្មវិធីចែករំលែកក្ដីស្រលាញ់ជាមួយ ធីតាឯកសង្ក្រាន្តរដូវកាលទី២” ដែលធ្វេីឡេីងនៅឯ មណ្ឌលកុមារកំព្រា ២ធ្នូ ដែលស្ថិតនៅខេត្ត កំពង់ឆ្នាំង ក្នុងគោលបំណងចែករំលែកក្តីស្រលាញ់ជូនប្អូនៗកុមារកំព្រា និង ផ្សព្វផ្សាយសកម្មភាពមនុស្សធម៌ ពិសេសវប្បធម៌ចែករំលែកកំឡុងពេលការរីករាលដាលនៃជំងឺកូវីត១៩ ❤️ ក្រៅពីនាំយក ស្បៀងអាហារ និងកាដូរអនុស្សាវរីយ៏ ធីតាឯកសង្ក្រាន្តទាំង៧រូបបានចំណាយពេលវេលាក្នុងការបណ្ដុះគំនិត ក៏ដូចជាជជែកលេងកំសាន្តជាមួយនឹងប្អូនៗ ក៏ដូចជាបង្កេីតសកម្មភាពមួយចំនួនដូចជា ការប៉ាតបាតដៃលេីគំនូរលេីជញ្ជាំង ការអានសៀវភៅ ការរាំកំសាន្ត និង ការពិសារអាហារដ៏មានឪជារសផងដែរ ❤️ ធីតាឯកសង្ក្រាន្តទាំង៧រូប សូមផ្ញេីស្នាមញញឹមរបស់កុមារកម្ពុជាដ៏គួរអោយស្រលាញ់ទាំងអស់នេះ ជូនទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ និង បួងសួងវត្ថុសាកសឹទ្ធិទាំងអស់អោយកម្ពុជាជៀសផុតពីជំងឺរីករាលដាលទាំងឡាយ ពិសេសនាំភាពសម្បូរសម្បាយមកកាន់ប្រជាជាតិកម្ពុជាយេីងទាំងមូល ❤️#ThidaEkSankranta #charity #Cambodia #FunEntertainment #Fun_Entertainment #SharingisCaring

សួស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា

សួស្តីបងប្អូនជនរួមជាតិទាំងអស់គ្នា 🥰 អញ្ជេីញបងប្អូនមកមេីលរូបភាពមួយសន្លឹករបស់ធីតាឯកសង្ក្រាន្តរដូវកាលទី២ សាន កុសុមៈ Kosamak San ដែលបានបង្ហាញពីកែវភ្នែកដ៏មុតស្រួច ឆ្លុះបញ្ចាំងពីភាពរឹងមាំមិនចុះចាញ់របស់នារីខ្មែរនាសម័យបច្ចុប្បន្ន សាកសមនឹងពាក្យមួយឃ្លាថា «រឹងមាំ តែមិនរឹសរូស ទន់ភ្លន់តែមិនទន់ជ្រាយ»❤️ ជាការពិតណាស់ ស្ត្រីគឺពិតជាដេីរតួនាទី និងជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចកិច្ចការផ្សេងៗនៅក្នុងសង្គមរបស់យេីង ដូច្នេះយេីងត្រូវចេះអោយតម្លៃនារីអោយបានច្រេីនៗ ❤️

Open Call for Films | the 5th 86358 Village Short Film Week in 2021

 

Happy Children’s Day

រីករាយទិវាកុមារអន្តរជាតិ
សាកបិទភ្នែកសញ្ចឹងគិតត្រលប់ទៅកុមារភាពបន្តិច តើពេលវេលាមួយណាដែលអ្នកចងចាំបំផុតហើយចង់អោយវាកើតឡើងម្តងទៀត?
តោះ Comment ខាងក្រោមប្រាប់ Admin ម្នាក់មួយមក
Talents: La Tin & Pey Limey
Happy Children's Day
Let's take a moment and reminise back, what was the things you miss the most of your childhood?

មកគយគន់សម្រស់ធីតាឯកសង្ក្រាន្តរដូវកាលទី២ សាន្ត កុសុមៈ Kosamak San

ជាមួយនឹងសម្លៀកបំពាក់ដ៏ប្រណីតដែលបង្ហាញពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយេីង ❤️ សម្រស់នារីខ្មែរមិនស្ថិតតែទៅលេីរូបសម្បត្តិតែមួយមុខនោះទេ ពោលគឺភាពទន់ភ្លន់ សីលធម៌ ចំណេះដឹង ពិសេសគឺ ភាពក្លាហានមុះមុតពិតជាដេីរតួនាទីយ៉ាងសំខាន់ក្នុងការធ្វេីអោយសម្រស់ស្ត្រីខ្មែរកាន់តែស្រស់ស្អាតលេចធ្លោថែមមួយកម្រិតទៀត
សម្លៀកបំពាក់ដោយ ប្រសិទ្ធសិរី សំអាងការ

San Kosamak will join the famous talk show,3FUN

ជំរាបសួរបងប្អូនទាំងអស់គ្នា! ធីតាឯកសង្ក្រាន្ត 2021 របស់យេីង កញ្ញា សាន្ត កុសុមៈ នឹងមានវត្តមានក្នុងកម្មវិធី 3Fun សប្ដាហ៏នេះ 🥰 កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ❤️ សូមថ្លែងអំណរគុណដល់
ប្រសិទ្ធសិរី សំអាងការ
សម្រាប់សម្លៀកបំពាក់ដ៏ស្រស់ស្អាត Hello everyone! Our Thida Ek Sankranta 2021, San Kosamak will join the famous talk show,3FUN this week! Please wait and see this weekly show!

Fun Entertainment’s Trainees.

🎉🎉 សូមស្វាគមន៍ចំពោះកំលោះៗវ័យក្មេងដែលពោរពេញទៅដោយទេពកោសល្យគឺ
Bennie Bennie
,
Pammy
, និង
Romeo Lee
ដែលក្លាយជា Trainee ជាផ្លូវការរបស់ក្រុមហ៊ុន Fun Entertainment។
សូមទន្ទឹងរង់ចាំតាមដានសកម្មភាពរបស់ពួកគាត់ទាំងអស់គ្នា ព្រោះពួកគេមានជំនាញឆក់យកបេះដូងទស្សនិកជនទាំងអស់គ្នាដោយមិនដឹងខ្លួន ❤️❤️
🎉🎉 Please kindly welcome our young and talented boys, Bennie, Pammy, and Romeo to be officially Fun Entertainment’s trainees.
Please look forward to their future activities as they will surely catch audience’s heart with their distinctive charm ❤️❤️

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Fun Entertainment ដឹកនាំធីតាឯកសង្ក្រាន្ត​ឆ្នាំ២០២១ និងសហការី ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១--

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Fun Entertainment ដឹកនាំធីតាឯកសង្ក្រាន្ត ឆ្នាំ២០២១ និងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាម៉ាសចំនួន ១២ ៥០០ម៉ាស តាមរយៈឯកឧត្តមរដ្ឋមន្ត្រីជូនដល់អគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីចូលរួមចំណែកក្នុងការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ ដល់កិច្ចសហការរវាងក្រុមហ៊ុន Fun Entertainment និងអគ្គនាយកដ្ឋានជាតិកម្ពុជា ក្នុងការផលិតកម្មវិធីវប្បធម៌ និងកម្មវិធីសំខាន់ៗដទៃទៀត។

រូបថត៖ ខឹម សុវណ្ណារ៉ា

 

H.E. Khieu Kanharith said congrats to Thida Ek Sankranta

ឯកឧត្តម ខៀវ កាញារីទ្ធ អបអរសាទរ ធីតាឯកសង្ក្រាន្ត រដូវកាលទី២ ប្រចាំឆ្នាំ២០២១

ចេញផ្សាយ ថ្ងៃទី

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអបអរសាទរ កញ្ញា សាន្ត កុសុមៈ ដែលទទួលបានជ័យលាភីធីតាឯកសង្ក្រាន្ត រដូវកាលទី២  ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសាទរនេះ នៅក្នុងឱកាស ទទួលជួប និងជូនអំណោយអនុស្សាវរីយ៍ ដល់ធីតាឯកសង្រ្កាន្ត រដូវកាលទី២ ដឹកនាំដោយ អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន FUN Entertainment  នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១  ខណៈកម្មវិធីបានប្រកាសជ័យលាភីជាផ្លូវការនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដែលប្រារព្ធធ្វើ ឡើង ក្នុងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ជ័យលាភីចំណាត់ថ្នាក់លេខ ១ នៃធីតាឯកសង្ក្រាន្តនេះ បានជាតួអង្គទេពធីតា ឆ្នាំថ្មី២០២១ ដែលត្រូវថតចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ ជាតិកម្ពុជា។

អ្នកនាង សំណាង ពុទ្ធានី បានឱ្យដឹងថា  ព្រឹត្តិការណ៍ធីតាឯកសង្រ្កាន្ត រដូវកាលទី២នេះ ត្រូវបានរៀបចំ និងបង្កើតឡើង ដោយក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក  (FUN Entertainment)  ដោយមានការចូលរួមសហការ និងគាំទ្រ ពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ។  ពិធីនេះធ្វើឡើង ក្នុងគោលបំណងចូលរួមអបអរសាទរ ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចង់បញ្ជ្រាបនូវចំណេះដឹងអំពីវប្បធម៌  អរិយធម៌ ប្រវត្តិសាស្រ្ត ទាក់ទងនឹងបុត្រីទាំង ៧អង្គ របស់កបិលមហាព្រហ្ម ដែលទ្រង់នឹងយាង ចុះមកគ្រប់គ្រងជម្ពូរទ្វីប  ដោយមានយាន្តជំនិះជាសត្វ តែមិនមែនជាសត្វតំណាងឱ្យឆ្នាំទាំង ១២ នោះឡើយ ។ ចំពោះទេពធីតាឆ្នាំឆ្លូវ នាឆ្នាំ២០២១នេះ ជាបុត្រីទី៤ របស់កបិលមហាព្រហ្ម មានព្រះនាម មណ្ឌាទេវី មានសត្វជាយានជំនិះ គឺសត្វលា។  មួយវិញទៀត គឺចង់បង្ហាញពីការច្នៃប្រឌិត ក្នុងការ

រចនាសម្លៀកបំពាក់បុរាណ ដើម្បីឱ្យត្រូវទៅតាមក្បួនខ្នាត  របស់វប្បធម៌ខ្មែរ ដែលមានជាយូរយារណាស់មកហើយ ។

នៅក្នុងឱកាសនោះ អ្នកនាង សំណាង ពុទ្ធានី ក៏បានឱ្យដឹងដែរថា កម្មវិធីធីតាសង្ក្រាន្ត ក៏គ្រោងរៀបចំកម្មវិធីសប្បុរសធម៌ ៤ពាន់រៀល តាមប្រព័ន្ធអនឡាញនឹងចាប់ដំណើរការពីដើមខែមេសា រហូតដល់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១  ដើម្បីប្រមូលថវិកា យកទៅជួយក្រុមគ្រូពេទ្យជួរមុខ ដែលបានប្រឹងប្រែង ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីត-១៩  ៕

VIVO War Zone by FUN Entertainment

កម្មវិធីចម្បាំងញាក់សាច់
???កម្មវិធីចម្បាំងញាក់សាច់បានមកដល់ហើយ!⚔️ //-----------------------------// ?តោះមកធ្វើការទស្សនា ហើយចូលរួមទស្សន៍ទាយទាំងអស់គ្នាថា #ក្រុមផ្កាឈូក ឬក៏ #ក្រុមខៀវ ដែរនឹងទទួលបានជ័យលាភី។? ?សម្រាប់អ្នកដែរធ្វើការទស្សនាក្នុងអំឡុងពេលចាក់បញ្ចាំងនេះដោយគ្រាន់តែធ្វើការចុច Like Share ហើយនឹង Comment ក្រុមណាដែរជាអ្នកឈ្នះ⚔️ ?លោកអ្នកនឹងមានឱកាសឈ្នះនូវរង្វាន់រួមមានដូចជា៖ #ស្មាតហ្វូនvivoY51 #កាស_Wireless_Sport កាដូផ្សេងៗជាច្រើនរង្វាន់ថែមទៀតផង!!??

Thida Ek Sankranta of 2021 has successfully finished

Thida Ek Sankranta of 2021 has successfully finished under the coordination of FUN Entertainment co. ltd

ភ្នំពេញ៖ កម្មវិធីជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ ប្រចាំឆ្នាំឆ្លូវ នៃពុទ្ធសករាជ ២៥៦៥  ត្រូវបានប្រកាសជាផ្លូវការ​នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ដែលបានប្រារព្ធធ្វើឡើងក្នុងស្ថានីយ៏ទូរទស្សន៏ជាតិកម្ពុជា និងបានរកឃើញបេក្ខនារីដែរជាប់ជាជយលាភីទាំង៧រូប (TOP7) ដោយម្ចាស់មកុដបានទៅលើ កញ្ញា សាន្ត កុសុមៈ។ ព្រឹត្តិការណ៏ដ៏វិសេសវិសាលនេះ ត្រូវបានរៀបចំ នឹងបង្កើតឡើងដោយក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធិនម៉ិន ឯ.ក ហៅកាត់ថា (FUN Entertainment) ដោយមានការចូលរួមសហការ និងគាំទ្រ ពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា ​ និងមានការចូលរួមឧបត្ថម្ភផ្នែកសម្លៀកបំពាក់បុរាណដ៏ប្រណីត ពីសំអាងការ ប្រសិទ្ធិសេរីផងដែរ។

ម្មវិធីជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ ប្រចាំឆ្នាំឆ្លូវ នៃពុទ្ធសករាជ ២៥៦៥

ជយលាភីដែលជាធីតាឯកសង្រ្កាន្តនាឆ្នាំឆ្លូវ និងជាម្ចាស់មកុដបានទទួលនូវកម្រងផ្កាភួងដៃ ដែលមានការរចនាយ៉ាងប្រណីតជាមួយផ្ការំដួល ពីហាងកេសរផ្កា និងបាច់ផ្កាយ៉ាងពិសេសពីហាងផ្កា Lungdy Luy ជាមួយរង្វាន់ជាទឹកប្រាក់ ៣០០០ដុល្លារ នឹងវិញ្ញាបនប័ត្រពីក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក។ ចំណែកឯជ័យលាភីទី២ ក៏ទទួលបាននូវកម្រងផ្កាភួងដៃ ដែលមានការរចនាជាមួយផ្ការ័ក្ស ពីហាងកេសរផ្កា និងបាច់ផ្កាពីហាង Lungdy Luy ជាមួយរង្វាន់ជាទឹកប្រាក់ ២០០០ដុល្លារ អមជាមួយវិញ្ញាបនប័ត្រ រីឯជយលាភីទី៣ ទទួលបានកម្រងផ្កាភួងដៃពិសេសពីហាងកេសរផ្កា និងបាច់ផ្កាពីហាង Lungdy Luy ជាមួយរង្វាន់ជាទឹកប្រាក់​ ១៥០០ដុល្លារ អមជាមួយវិញ្ញាបនប័ត្រ ពីក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក ផងដែរ។

កញ្ញា សាន្ត កុសុមៈ ជយលាភីដែលជាធីតាឯកសង្រ្កាន្តនាឆ្នាំឆ្លូវ

កញ្ញា សាន្ត កុសុមៈ ជយលាភីដែលជាធីតាឯកសង្រ្កាន្តនាឆ្នាំឆ្លូវ

កម្មវិធីជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ ប្រចាំឆ្នាំឆ្លូវ នៃពុទ្ធសករាជ ២៥៦៥

គោលបំណងក្នុងការបង្កើតកម្មវិធីប្រកួតជ្រើសរើស «ធីតាឯកសង្ក្រាន្តរដូវកាលទី២»​នេះ គឺដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចង់បញ្រ្ចាបនូវចំណេះដឹងអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត ទាក់ទងនឹងបុត្រីទាំង ៧អង្គ របស់កបិលមហាព្រហ្ម ដែលទ្រង់នឹងយាងចុះមកគ្រប់គ្រងជម្ពូរទ្វីប ដោយមានយាន្តជំនិះជាសត្វ តែមិនមែនជាសត្វតំណាងអោយឆ្នាំទាំង ១២ នោះឡើយ ព្រោះថាបុត្រីកបិលមហាព្រហ្មមានតែ ៧អង្គ មិនមែន ១២អង្គ។

កម្មវិធីជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ ប្រចាំឆ្នាំឆ្លូវ នៃពុទ្ធសករាជ ២៥៦៥

កម្មវិធីជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ ប្រចាំឆ្នាំឆ្លូវ នៃពុទ្ធសករាជ ២៥៦៥

កម្មវិធីជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ ប្រចាំឆ្នាំឆ្លូវ នៃពុទ្ធសករាជ ២៥៦៥

កម្មវិធីជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ ប្រចាំឆ្នាំឆ្លូវ នៃពុទ្ធសករាជ ២៥៦៥

កម្មវិធីជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ ប្រចាំឆ្នាំឆ្លូវ នៃពុទ្ធសករាជ ២៥៦៥

ចំពោះទេពធីតាឆ្នាំឆ្លូវ នាឆ្នាំ២០២១​នេះ ជាបុត្រីទី៤ របស់កបិលមហាព្រហ្ម មានព្រះនាម មណ្ឌាទេវី មានសត្វជាយានជំនិះ គឺសត្វលា។ ទាំងអស់នេះ គឺជាចំណេះដឹង ដែលកូនខ្មែរគ្រប់ជំនាន់ត្រូវយល់ដឹង និងចងចាំទុក។ មួយវិញទៀត គឺយើងចង់បង្ហាញពីការច្នៃប្រឌិត ក្នុងការរចនាសម្លៀកបំពាក់បុរាណ ដើម្បីអោយត្រូវទៅតាមក្បួនខ្នាតរបស់វប្បធម៌យើង ដែលមានជាយូរយារណាស់មកហើយ ចំណែកឯមួយផ្នែកទៀត យើងចង់បង្ហាញ អំពីការលើកកម្ពស់ នឹងអោយតម្លៃដល់ស្រ្តី ក្នុងការចូលរួមកិច្ចការងារក្នុងសង្គម កិច្ចការងារមនុស្សធម៌ រួមទាំងការចែករំលែកនូវចំណេះដឹងទាក់ទង នឹងផលប៉ះពាល់ដល់បរិស្ថានដោយសារការប្រើប្រាស់ថង់ផ្លាស្ទិច ជាដើម។​

កម្មវិធីជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ ប្រចាំឆ្នាំឆ្លូវ នៃពុទ្ធសករាជ ២៥៦៥

សូមបញ្ជាក់ផងដែលថា បេក្ខនារី ទាំង ៧រូប បន្ទាប់ពី ប្រកាសជាប់ជាជ័យលាភី នៅក្នុងកម្មវិធីប្រកួតប្រជែងមួយនេះ នឹងត្រូវក្លាយជាតួអង្គ ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ក្នុងឆ្នាំ២០២១ របស់ស្ថានីយ៏ទូរទស្សន៏ជាតិកម្ពុជា (ទទក)៕

Let’s vote for the top 14 fairies of Thida Ek Sankranta Season 2!

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ កម្មវិធីប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្តរដូវកាលទី២ បានស្វែងរកនូវសមាសភាពបេក្ខនារីទាំង១៤ រូបជាផ្លូវការ បន្ទាប់ពីបានធ្វើការប្រកួតជម្រុះឆ្លងកាត់ជាច្រើនវគ្គកន្លងមក ដែលកម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅស្ថានីយ៍ទូរទស្សជាតិកម្ពុជា ដោយមានការរៀបចំឡើងដោយក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន (FUN Entertainment) និង មានការគាំទ្រ ចូលរួមសហការណ៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជាផងដែរ។ តាមការឲ្យដឹងពី អ្នកនាង សំណាង ពុទ្ធានី អ្នកតំណាងឲ្យក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន (FUN Entertainment) លើកឡើងថា បេក្ខនារីទាំង១៤រូប ដែលបានប្រកាសជាផ្លូវការក្នុងកម្មវិធីប្រកួតជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២នេះ គឺសុទ្ធសឹងជាសុភាពនារី ដែលមានសមត្ថភាព ទេពកោសល្យ និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ រួមទាំងមានចំណេះដឹងជ្រៅជ្រះ ទាំងភាសារជាតិ អន្តរជាតិ និងជំនាញសិល្បៈខុសគ្នារៀងៗខ្លួន ក៏ដូចជាយល់ដឹងច្បាស់ពី ពីវប្បធម៌ អរិយធម៌ខ្មែរដែលទាក់ទងនឹងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាតិយើងបានយ៉ាងច្បាស់ផងដែរ។ អ្នកនាងបានបន្តឲ្យដឹងថា កម្មវិធីប្រកួត «ធីតាឯកសង្រ្កាន្ត» ក្នុងឆ្នាំនេះ មានសកម្មភាពដ៏ពិសេសម្យ៉ាងគឺ ការហ្វឹកហាត់រាំរបាំប្រពៃណីខ្មែរ ដែលត្រូវតម្រូវឲ្យបេក្ខនារីទាំង១៤ រូបយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពប្រកួតប្រជែងឲ្យកាន់តែខ្លាំងក្លាដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ និងទទួលបាននូវជ័យលាភី។ ក្រៅពីនេះ បេក្ខនារីទាំងអស់ក៏បានចូលរួមក្នុងសកម្មភាពជាច្រើនដូចជា ការថតរូបផ្លូវការ ដំណើរកម្សាន្ត និងការបង្ហាញសមត្ថភាពពិសេសរបស់ខ្លួនជាដើម។            

គួររំលឹកផងដែរថា សម្រាប់ការប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្ត មានអ្នកដាក់ពាក្យប្រមាណជាង២០០នាក់ ប៉ុន្តែមានតែ១៤នាក់ប៉ុណ្ណោះ ដែលត្រូវជាប់ជាបេក្ខនារីផ្លូវការរបស់កម្មវិធីនេះ។

សម្រាប់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់ជ័យលាភីទាំង ៧នាក់ ទទួលបានឳកាសជ្រើសរើសក្នុងការថតសម្តែងជាតួអង្គទេពធីតាទាំង ៧អង្គ របស់កបិលមហាព្រហ្មសម្រាប់​ចាក់ផ្សាយក្នុងស្ថានីយ៏ទូរទស្សន៍​ជាតិកម្ពុជា ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

Flight to bring 55 children from 2 orphanage by . Cambodia Airways

ថ្ងៃទិវានៃក្តីស្រឡាញ់ទើបតែបានកន្លងផុតទៅហើយ ប៉ុន្តែការចែករំលែកសេចក្តីស្រឡាញ់គឺជាអ្វីដែលយើងអាចធ្វើបានរាល់ថ្ងៃ។ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានជ្រើសរើសយកថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២១ ដើម្បីរៀបចំការហោះហើរបែបសប្បុរសធម៌មួយដើម្បីនាំកុមារចំនួន ៥៥ នាក់មកពីមណ្ឌលកុមារកំព្រាចំនួន ២ គឺកុឡាប៤ និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មីដើម្បីទទួលបទពិសោធន៍ពីការហោះហើរនេះ។ ការហោះហើរលើកនេះនឹងចំណាយរយេៈពេល ១ ម៉ោងនិង ១5 នាទីដែលនឹងហោះចេញពីភ្នំពេញទៅក្រុងព្រះសីហនុទស្សនាក្រុងព្រះសីហនុពីលើមេឃបន្ទាប់មកត្រលប់មកវិញ។យើងបានអញ្ជើញកីឡាករបាល់ទាត់បឹងកេត និងធុចសាឡិចូលរួមផងដែរ។ គោលបំណងសំខាន់នៃកម្មវិធីសប្បុរសធម៌លើកនេះគឺការចែករំលែកបទពិសោធន៍។ មួយគឺដើម្បីផ្តល់នូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាននៃការហោះហើរ ២គឺចែករំលែកបទពិសោធន៍រៀនភាសាបរទេសពីសាលីក។ ៣ គឺដើម្បីលើកទឹកចិត្តពួកគាត់ឱ្យធ្វើកីឡាដើម្បីការរីកលូតលាស់ប្រកបដោយសុខភាពល្អពីសំណាក់កីឡាករបាល់ទាត់បឹងកេត។ តាងនាមអោយកុមារទាំង៥៥នាក់ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េសូមថ្លែងអំណរគុណជាពិសេសដល់ក្រុមហ៊ុន ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ ស៊ី​ប៊ី, ក្រុមហ៊ុន ហ្វឺស យូណីត ត្រាវ៉ែល, wownow , ខេមបូឌាន អិចប្រេស, ក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធិនម៉ិន, ហ្គោលហ្សូនមេឌា និងព្រលានយន្តហោះកម្ពុជាដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះជាមួយគ្នា។ ----------------------- Valentine’s day had just passed, but to share love is what we could do every day. Cambodia Airways has chosen 18th February 2021, to organize a charity flight to bring 55 children from 2 orphanage centers, Kolab4 and Phnom Penh Thmey to experience the flight. This flight will take 1hour and 15 minutes to fly from Phnom Penh to see Sihanoukville from the sky then come back. We also invite Thuch Salik and Boeung Ket football players to join as well. The main purpose of this charity is experience sharing. One is to provide an unforgettable experience of flying, 2 is to share learning foreign languages experience from Salik. 3 is to encourage them to do some sports for healthy growing up from Boeung Ket football players. On behalf of the 55 children, Cambodia Airways would like to express special thanks to CB General Insurance, First Unite Travel, wownow, Cambodian Express, First Unite Network Entertainment, Gold Zone media, and Cambodia Airports for participating in this meaningful event together.

FFG at Ganzberg Uber Concert

Beautiful Girl Group FGG’s presence will shake the Ganzberg Uber Concert ក្រុមតារាចម្រៀងស្រី FGG បានបង្ហាញវត្តមានជាលើកដំបូងនៅលើឆាកតន្ត្រី Ganzberg Uber Concert នារាត្រីចុងសប្តាហ៍នេះ ដោយបានលើកយកមកនូវបទចម្រៀងជាច្រើនបទ ទាំងការបកស្រាយបទចម្រៀងរួមគ្នា និងបង្ហាញក្បាច់រាំយ៉ាងទាក់ទាញ។ ដើម្បីបន្ថែមឲ្យកម្មវិធីកាន់តែសប្បាយរីករាយទៀតនោះ វត្តមានកំពូលតារាចម្រៀងស្រីសម្លេងផ្អែមកញ្ញា សុខ ពិសី ក៏បាននាំយកនូវបទចម្រៀងជាច្រើនបទ រួមទាំងការបង្ហាញនូវក្បាច់រាំយ៉ាងពិសេស ដែលជាទស្សនីយភាពប្លែកផងដែរ។ កាន់តែពិសេសនូវសប្តាហ៍នេះ ក៏មានវត្តមានរបស់តារាចម្រៀងប្រុសលោក ជ័យ សុវ៉ាត និងកញ្ញា អូនមាស ដោយតារាចម្រៀងទាំង ២ ដួងនេះ មិនត្រឹមតែបកស្រាយបទចម្រៀងប៉ុណ្ណោះទេ ថែមទាំងមានការលេងហ្គេមសប្បាយៗរួមជាមួយក្រុមស្រីស្អាត FGG ទៀតផង។ សូមកុំឲ្យទស្សនីយភាពពិសេសនៅក្នុងសប្តាហ៍នេះកន្លងផុត កុំភ្លេចរងចាំទស្សនា ក្នុងកម្មវិធីតន្ត្រី Ganzberg Uber Concert 2020 នៅថ្ងៃ អាទិត្យ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន

Official debut event of Girl Group FGG of FUN Entertainment Co, ltd

កម្មវិធីសម្ភាធ ក្រុមចម្រៀងនារីកម្ពុជា “FGG” របស់ក្រុមហ៊ុន ហ្វឺស យូណាយណេតវើក អេនធើធេនម៉ិន ឯ.ក

ភ្នំពេញ៖ នាយប់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន បានរៀបចំកម្មវិធីសម្ភោធក្រុមចម្រៀងនារីកម្ពុជា “FGG”  រួមជាមួយបទចម្រៀងដែលជាស្នាដៃនិពន្ធថ្មីរបស់ក្រុមហ៊ុន ដែលមានចំណងជើង “​HEART BEAT” បានដាក់ចេញជាផ្លូវការ​ដោយជោគជ័យ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ (ជាន់ផ្ទាល់ដី) ដោយមានការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ដោយវត្តមានរបស់លោកជំទាវ កុច មារតី អគ្គនាយករងទូរទស្សន៏ជាតិកម្ពុជា, ព្រះនាងតូច នរោត្តម ចេនណា, អ្នកនាង អ៊ីង ស៊ែរ អគ្គនាយិការ ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន,  អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ នឹងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងវត្តមានរបស់តារាកិត្តិយស និងតារាKOLs ប្រចាំប្រទេសកម្ពុជាជាច្រើនដូចជា  ពិធីករ និងពិធីការនីដ៏មានប្រជាប្រិយភាព កញ្ញា ជីមមី ម៉េង និងលោក ទ្រី ដារ៉ាវុធ, កញ្ញា រឿន ណាត បវកញ្ញាចក្រវាល ២០១៨ ប្រចាំកម្ពុជា, យុវជនសុឆន្ទៈ ធុច សាឡិ, តារាបង្ហាញម៉ូតកម្ពុជា កញ្ញា កែ ច័ន្ទកេសី, តារា TiKToK ដ៏ល្បីឈ្មោះ សុខលីន, លោក ផាត់ តាផូ និងសិល្បៈករ សិល្បៈការនី ជាច្រើនរូបទៀត។

កម្មវិធីសម្ភោធនេះធ្វើឡើង គឺដើម្បីឆ្លុះបញ្ចាំងអោយឃើញថា ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន  បានយកចិត្តទុកដាក់ ក្នុងការចូលរួមពង្រឹងវិស័យសិល្បៈ និងចម្រៀងរបស់ជាតិ អោយកាន់តែមានគុណភាពល្អបន្ថែមទៀត។ ជាពិសេសក្រុមហ៊ុន បានផ្តោតខ្លាំងបំផុតគឺ ការនិពន្ធនូវទំនុកចម្រៀងដែលជាស្នាដៃថ្មី មិនមានការថតចម្លង ឬយកលំនាំតាមពីបរទេស ទាំងសាច់ភ្លេង និងក្បា​ច់រាំ។ មួយវិញទៀត ក្រុមហ៊ុនចង់ជម្រុញឲ្យក្រុមចម្រៀងនារីកម្ពុជាយើង ដែលមានឈ្មោះថា “FGG” ទទួលបាននូវឳកាសក្នុងការបញ្ចេញសមត្ថភាព ក៏ដូចជាទេពកោសល្យ ក្នុងការសម្ដែង ច្រៀង និងរាំ នៅលើឆាក ដើម្បី​ទទួលបាននូវការគាំទ្រ ស្រឡាញ់ និងរាប់អានពីទស្សនិកជន ក៏ដូចជាមហាជនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០នឹងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៏ ហូលឌីងគ្រុប ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានប្រារព្ធនូវកម្មវិធីជ្រើសរើស “ធីតាឯកសង្រ្កាន្ត” ដែលជាសមិទ្ធិផលដ៏ជោគជ័យ នឹងមានមោទនៈភាពមួយ របស់ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន កាលពីខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។ ដោយមានការចូលរួមដាក់ពាក្យពី បេក្ខនារីទូទាំងប្រទេសរាប់ពាន់នាក់ ហើយអ្វីជាពិសេសទៅទៀតនោះ ក្រុមហ៊ុនទទួលបានការចូលរួមសហការ នឹងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជាផងដែរ។

 

NATIONAL POLICE CHIEF WROTE A LETTER OF APPRECIATION TO NEAK OKNHA CHEN ZHI FOR HIS DONATION OF SUPPLIES TO FLOOD VICTIMS.

As Bon Om Touk, Cambodian traditional water festival, approaches, Neak Okhna Chen Zhi, Chairman of Prince Holding Group, continues to support the flood victims and improve the livelihood of the people affected by donating USD 58,000 to General Commisariat of National Police to purchase 100 tons of rice, 500 cartons of instant noodle and 1,000 cartons of bottled water. General Neth Savoeun, National Police Chief of Cambodia, signed a letter of appreciation to Neak Oknha Chen Zhi to express his gratitude towards the generous donation. អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង។ ឆ្លៀតក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានជួយឧបត្ថម្ភថវិកាចំនួន៥៨.០០០ដុល្លារអាមេរិក(ហាសិបប្រាំបីពាន់) សម្រាប់ទិញអង្ករចំនួន ១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធចំនួន ១.០០០ កេស ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយជនរងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូនអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីសម្ដែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកឧកញ៉ា ចេន ហ្ស៊ី។

Girl Group FGG will have the first show in Cambodia to unleash the youth potential to fulfill their dream becoming super stars

ក្រុមចម្រៀងនារី «FGG» នឹងបង្ហាញវត្តមានឡើងក្នុងប្រទេសកម្ពុជា បើកឱកាសឲ្យយុវវ័យបញ្ចេញសមត្ថភាព និង សម្រេចក្តីស្រមៃ ចង់ក្លាយជាតារាល្បី

(ភ្នំពេញ)៖ ក្រុមហ៊ុន ហ្វឺស យូណាយណេតវើក អេនធើធេនម៉ិន ឯ.ក ហៅកាត់ថា ហ្វាន់ អេនធើធេនម៉ិន នឹងរៀបចំកម្មវិធីសម្ពោធបទចម្រៀងនិពន្ធថ្មី មានចំណងជើងថា «Heart Beat» និងក្រុមចម្រៀងនារីកម្ពុជា «FGG» ដើម្បីធ្វើការបង្ហាញនូវទេពកោសល្យនៃការច្រៀង បូករួមទាំងការសម្ដែង របស់ក្រុមតារាចម្រៀង នារីកម្ពុជាថ្មីមួយក្រុមនេះ ឲ្យមានការទទួលស្គាល់ ស្រឡាញ់ និងគាំទ្រ ពីសំណាក់មហាជន ក៏ដូចជា ការជួយជម្រុញលើកទឹកចិត្ត និងផ្ដល់នូវឱកាស និងអនាគតដ៏ល្អនៅក្នុងដំណើរឆ្ពោះ ទៅមុខជាបន្តបន្ទាប់ សម្រាប់ អាជីពជាតារារបស់យុវនារីកម្ពុជា មួយក្រុមនេះ។ កម្មវិធីសម្ពោធបទចម្រៀងនិពន្ធថ្មី មានចំណងជើងថា «Heart Beat» និងក្រុមចម្រៀងនារីកម្ពុជា ដែលមានឈ្មោះថា «FGG» (FUN Girls Group) នឹងប្រារព្ធធ្វើឡើង នៅថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ១៩៖០០នាទីយប់ ដល់ម៉ោង ២១៖៣០យប់ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ជាន់ផ្ទាល់ដី (Central Court)។ ចំពោះភ្ញៀវដែលបានចូលរួមទស្សនា នឹងមានការផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ របស់ក្រុមចម្រៀង «FGG» ផងដែរ។ កម្មវិធីសម្ពោធនេះ នឹងមានការអញ្ជើញចូលរួម ក្រោមអធិបតីភាពពីសំណាក់លោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, អ្នកនាង YIN Xia អគ្គនាយកក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន, អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម គណៈប្រតិភូមកពីទូរទស្សន៍ជាតិកម្ពុជា និងបុគ្គលិកក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ជាច្រើនរូបទៀត។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ ក្រុមចម្រៀងនារីកម្ពុជា «FGG» បានចូលរួមក្នុងកម្មវិធីប្រគំតន្រ្តី ខារ៉ាប៉ាវ (Carabao) របស់ស្ថានីយទូរទស្សន៍បាយ័នផងដែរ។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០។ ក្រុមហ៊ុននេះទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការរៀបចំកម្មវិធីជ្រើសរើស «ធីតាឯកសង្រ្កាន្តឆ្នាំ២០២០» កាលពីខែមេសានេះ។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន មានគោលបំណង ក្នុងការបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានជំនាញ និងទេពកោសល្យ និងក្តីស្រមៃ ដែលចង់ក្លាយខ្លួនជាតារា ដើម្បីបញ្ចេញសមត្ថភាព លើឆាកជាតិ និងអន្តរជាតិ ហើយដើម្បីក្លាយខ្លួនជាផ្នែកមួយ ក្នុងការចែករំលែកនូវវប្បធម៌ អរិយធម៌ និងវិស័យទេសចរណ៍ជាតិ ឲ្យកាន់តែរីកសុះសាយ ទៅកាន់ឆាកអន្តរជាតិ។ កម្មវិធីសម្ពោធនេះធ្វើឡើង គឺដើម្បីបង្ហាញពីសមិទ្ធផលមួយដែលបានមកពីកិច្ចខំប្រឹងប្រែង ក្នុងការសម្រេចគោលដៅរបស់ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment)ផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក៖ ០៩៩ ៥៥៩ ០៩៩ / ០៨៧ ៥៥៩ ០៩៩